Covid-19

វិហារអ៊ីស្លាម ជាច្រើននៅប៉ាគីស្ថាន នៅតែបើកក្នុងពេល ដែលកូរ៉ូណា កំពុងវាយលុក

បរទេស ៖ នៅថ្ងៃសុក្រទី៣ ខែមេសានេះ បានឲ្យដឹងថា វិហារអ៊ីស្លាមជាច្រើន ត្រូវបានគេដឹងថា នៅតែបាន អនុញ្ញាតឲ្យអ្នកកាន់សាននា ចូលបន់ស្រន់ដដែលនៅក្នុងប្រទេស ប៉ាគីស្ថានទាំងដែល ការរីករាលដាល នៃជំងឺឆ្លងវីរុសកូរ៉ូណា បានបង្ខំឲ្យតំបន់ ភាគច្រើន របស់ប្រទេសបានបិទទ្វារក្តី ។

លោកនាយករដ្ឋមន្រ្តី Imran Khan ក្នុងពេលជាមួយគ្នានេះ ក៏ត្រូវបានគេដឹងដែរថា បានព្យាយាមធ្វើការងារយ៉ាងខ្លាំង ជាពិសេសកាតរឹតបន្តឹងទៅលើទំហំ នៃក្រុមជំនុំ ដែលចូលរួមវិហារអ៊ីស្លាម និងការផ្តល់ដំបូន្មាន ពួកគេឲ្យជ្រើសយកការ ស្នាក់នៅក្នុងផ្ទះជាជាងប៉ុន្តែហាក់ដូចជាមិនទាន់គ្រប់គ្រាន់នៅឡើយ។

គួរបញ្ជាក់ថា បណ្តាប្រទេស នៅមជ្ឈឹមបូព៍ា ដែលសំបូរទៅដោយជនមូស្លីមនោះ បានប្រកាសបិទដំណើរការវិហារសាសនាអ៊ីស្លាម ទាំងអស់ទៅហើយនៅតែប្រទេស ប៉ាគីស្ថានប៉ុណ្ណោះដែលមួយចំនួន នៅតែដំណើរការ ។ ករណីឆ្លងនៅមជ្ឈឹមបូព៍ាមានទៅដល់ ៨៥០០០នាក់ ហើយអ្នកបាត់បង់ជីវិត មានទៅដល់៣៧០០នាក់ផងដែរ ដែលភាគច្រើន គឺនៅក្នុងប្រទេសអ៊ីរ៉ង់៕

ប្រែសម្រួល៖ស៊ុនលី

To Top