Covid-19

រុស្ស៊ីបញ្ជូនជំនួយ ឱសថទៅស៊ែប៊ី ដើម្បីប្រយុទ្ធ នឹងវីរុសកូរ៉ូណា

បរទេស ៖ ក្រសួងការពារជាតិ នៅទីក្រុងមូស្គូ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រទេសរុស្ស៊ី នឹងបញ្ជូនយន្ត ហោះយោធា១១គ្រឿង ដឹកគ្រឿងបរិក្ខារ ពេទ្យទៅឲ្យប្រទេសស៊ែប៊ី ដើម្បីប្រយុទ្ធនឹងការឆ្លងរីករាលដាល នៃវីរុសកូរ៉ូណា ។

ការប្រកាសនេះ គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃ បន្ទាប់ពីវិមានក្រឹមឡាំងនិយាយថា ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានស្នើទៅប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន សុំជំនួមនុស្សធម៌សម្រាប់ប្រទេសរបស់លោក ដែលមានកំណត់ត្រាករណី កូវីដ១៩ចំនួន១.៤៧៦ករណី និងករណីស្លាប់ចំនួន៣៩។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីនិងប្រទេសស៊ែប៊ី មានចំណងមិត្តភាពនយោបាយ យោធា និងសេដ្ឋកិច្ចដ៏រឹងមាំ ហើយទីក្រុងមូស្គូ គាំទ្រទីក្រុងប៊ែលហ្គាដ ក្នុងដំណើរបដិសេធ មិនទទួលស្គាល់ឯករាជ្យ របស់ប្រទេសកូសូវ៉ូ ដែលជាអតីតខេត្តមួយរបស់ស៊ែប៊ី ៕
ប្រែសម្រួល៖ប៉ាង កុង

To Top
×