Covid-19

អេស្ប៉ាញ នឹងបន្តដាក់រដ្ឋ ក្នុងគ្រាអាសន្ន រហូតដល់ថ្ងៃទី២៦ ខែមេសា ស្របពេលកំណើន ក្នុងការឆ្លងវីរុសថយចុះ

បរទេស៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក បានមានប្រសាសន៍ នៅថ្ងៃសៅរ៍ សប្ដាហ៍នេះថា លោកនឹងស្នើរដ្ឋសភា ឲ្យបន្តវិធានការបម្រាមធ្វើដំណើរ រហូតដល់ថ្ងៃទី២៦ ខែមេសា ស្របពេលដែលអត្រា ករណីឆ្លងវីរុសកូរ៉ូណា និងចំនួនអ្នកស្លាប់ពីវីរុសថ្មីនេះ មានការថយចុះ ជាថ្មី ក្នុងប្រទេស។

នៅក្នុងសុន្ទរកថា ថ្លែងទៅកាន់ជនរួមជាតិ ដែលផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ លោក Sanchez បានមានប្រសាសន៍ថា បម្រាមធ្វើដំណើរ នាពេលបច្ចុប្បន្ននេះ កំពុងចាប់ផ្តើមបង្ហាញ ឲ្យឃើញលទ្ធផល ប៉ុន្តែលោកបានព្រមានថា ការបន្តដាក់ប្រទេស ក្នុងគ្រាអាសន្ន នៅថ្ងៃសៅរ៍នោះ នឹងមិនមែនជារឿង ចុងក្រោយនោះទេ។

លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញរូបនេះ បានមានប្រសាសន៍ យ៉ាងដូច្នេះថា “យើងកំពុងតែនៅត្រង់ចំណុចចាប់ផ្តើម នៃជម្ងឺដែលផ្ទុះឆ្លង ហើយយើងរឹងមាំ ជាងដែលយើងគិត ប៉ុន្តែយើងចាំបាច់ត្រូវតែអត់ធន់ ជាមួយការលះបង់ ការប្រឆាំងទប់ទល់ និងស្មារតីជ័យជំនះ” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top