ព័ត៌មានអន្តរជាតិ

ណាតូ ស្វាគមន៍ប្រទេស ម៉ាសេដូនាខាងជើង ជាសមាជិកទី៣០

បរទេស៖ រដ្ឋមន្ត្រីការបរទេសនានា របស់អង្គការណាតូ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានសម្តែងការស្វាគមន៍ ប្រទេសម៉ាសេដូនាខាងជើង ជាសមាជិកដ៏ថ្មីបំផុត របស់អង្គការសម្ពន្ធមិត្ត ដោយបានបញ្ចប់ដំណើរការ ដ៏វែង ដែលរួមមានទាំង ការផ្លាស់ប្តូរឈ្មោះ ប្រទេសជាដើម។

ក្រោយកិច្ចប្រជុំគ្នា តាមវីដេអូខល ដែលរដ្ឋមន្ត្រីរបស់ ប្រទេសម៉ាសេដូនាខាងជើង បានចូលរួមផងដែរនោះ នៅក្នុងសេចក្តីថ្លែងការណ៍ មួយ រដ្ឋមន្ត្រីការបរទេសនានា របស់អង្គការណាតូ បាននិយាយដូច្នេះថា “យើងស្វាគមន៍ប្រទេស ម៉ាសេដូនា ជាសម្ពន្ធមិត្តទី៣០ របស់ណាតូ”។

គួរបញ្ជាក់ថា សមាជិកអង្គការណាតូ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីឆ្នាំមិញ អនុញ្ញាតឲ្យអតីតសាធារណរដ្ឋយូហ្គោស្លាវី បានក្លាយជាសមាជិកទី៣០ នៃអង្គការសម្ពន្ធមិត្តយោធា ដឹកនាំដោយអាមេរិក បន្ទាប់ពីកិច្ចព្រមព្រៀង ជាមួយក្រីក បានបញ្ចប់ជម្លោះដ៏យូរមួយ ជុំវិញរឿងឈ្មោះរបស់វា ៕

ប្រែសម្រួល៖ប៉ាង កុង

To Top