Covid-19

ករណីស្លាប់ បណ្ដាលពីកូវីដ១៩ នៅប្រទេសអ៊ីរ៉ង់ កើនដល់ជាង៣.៦០០នាក់

បរទេស៖ ចំនួនការស្លាប់ នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបណ្ដាលមកពី ការឆ្លងវីរុសកូរ៉ូណាថ្មី បានកើនដល់ចំនួន៣.៦០៣នាក់ នេះបើយោងតាមសម្តី របស់មន្ត្រីនាំពាក្យ ក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក Kianush Jahanpur មានប្រសាសន៍ប្រាប់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍អ៊ីរ៉ង់ នៅថ្ងៃអាទិត្យនេះ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងសុខាភិបាល នៃប្រទេសអ៊ីរ៉ង់រូបនេះ បានថ្លែងប្រាប់ដូច្នេះថា មនុស្សចំនួន១៥១នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ។

គួរបញ្ជាក់ថា សាធារណរដ្ឋអ៊ីរ៉ង់ ជាប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយ ដែលរងការវាយប្រហារធ្ងន់ធ្ងរ ដោយការផ្ទុះឆ្លងនៃវីរុសកូវីដ១៩នោះ ក្នុងពេលបច្ចុប្បន្ននេះ មានករណីឆ្លងសរុប ចំនួន៥៨.២២៦ករណី នេះបើតាមសម្តីរបស់លោក Kianush Jahanpur ៕

ប្រែសម្រួល៖ប៉ាង កុង

To Top