Covid-19

អបអរសាទរកូរ៉េខាងត្បូង ចំនួនអ្នកជាសះស្បើយ ពីជំងឺកូវីដ-១៩ មានរហូតដល់ជិត ៦៦០០នាក់ ខណៈអ្នកឆ្លងសរុបត្រឹមតែ ១ម៉ឺននាក់

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានបញ្ជូនចេញអ្នកផ្ទុក មេរោគឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៥ នាក់បន្ថែមទៀត ដែលបានព្យាបាលជាសះស្បើយ សរុបមានចំនួន ៦.៥៩៨ នាក់ នេះបេីយោងតាមការចុះផ្សយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថាមាន ៤៧ ករណីនៃជំងឺឆ្លងកូវីដ-១៩ ថ្មីបន្ថែមទៀត ដោយចំនួនអ្នកឆ្លងសរុបមាន ១០២៨៤ ករណី និងចំនួនអ្នកស្លាប់កើនឡើងដល់ ១៨៦នាក់ ៕

ដោយ ឈូក បូរ៉ា

To Top