Covid-19

ប្រេស៊ីល ប្រកាសថា ចំនួននៃអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនដល់ជាង១ពាន់នាក់

រីយូ ឌឺចាណេរ៉ូ៖ រដ្ឋាភិបាលប្រេស៊ីល បានប្រកាសកាលពីថ្ងៃសុក្រថា ចំនួននៃអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសបានកើនឡើង ដល់១.០៥៦នាក់ ហើយមានចំនយន១៩.៦៣៨ករណី ដែលមានអត្រាអ្នកស្លាប់ ស្មើនឹង៥,៤ភាគរយ ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងមកនេះ បានកើនឡើង១២ភាគរយ នៃចំនួនអ្នកស្លាប់ និង១០ភាគរយ នៃអ្នកដែលមានលទ្ធផលវិជ្ជមាន ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងនោះរដ្ឋសៅប៉ូឡូ ដែលមានពលរដ្ឋ រស់នៅច្រើនជាងគេ នៅក្នុងប្រទេស បានរងនូវផលប៉ះពាល់ ធ្ងន់ធ្ងរជាងគេ ដោយវីរុស ដែលមានអ្នកស្លាប់ចំនួន៥៤០នាក់ និងអ្នកឆ្លងជំងឺ៨.២១៦ករណី ។ បន្ទាប់មកមានក្រុងរីយ៉ូ ឌឺចាណេរ៉ូ ដែលមានអ្នកស្លាប់១៤៧នាក់ និងអ្នកឆ្លង២.៤៦៤នាក់ និងក្រុង Ceara មានអ្នកស្លាប់៥៨នាក់ និងមានអ្នកឆ្លងជំងឺ ១.៤៧៨នាក់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top