Covid-19

លោក ត្រាំ ថា ចំនួននៃអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នឹងនៅថេរក្រោម១០០.០០០នាក់

វ៉ាស៊ីនតោន៖ ទីភ្នាកងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃសុក្រថា ចំនួននៃអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក នឹងនៅ “ថេរ ក្រោម១០០.០០០នាក់” តួលេខបានកត់ត្រា ដោយកលំនាំ តាមកាលពីសប្តាហ៍មុន ។

លោក ត្រាំ បានប្រាប់ឲ្យដឹងជាប្រចាំថ្ងៃ នៅឯសេតវិមានថា “វាហាក់បីដូចជា យើងបានឈានដល់ចំនួន ដែលនៅថេរក្រោម១០០.០០០នាក់ ដែលជានឹងស្ថិតក្នុងកម្រិតទាប គួរឲ្យកត់សម្គាល់” ។ គាត់បានថ្លែងថា ស្ថានភាពនៅក្នុងក្រុងនានា ដូចជានៅ Detroit និង New Orleans បានបង្ហាញឃើញថានឹងនៅថេរ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top