Covid-19

ក្រុងញូវយ៉ក ប្រើប្រាស់កន្លែង បញ្ចុះសពច្រើន ស្របពេលដែលកូវីដ១៩ កំពុងរាតត្បាតខ្លាំង

បរទេស៖ នៅថ្ងៃសុក្រទី១០ខែមេសានេះដោយទូរទស្សន៍ BBC រូបភាពជាច្រើនសន្លឹក បានបែកធ្លាយ ឲ្យយើងឃើញថា មឈូសជាច្រើនត្រូវបាន បញ្ចុះនៅក្នុងរណ្តៅដ៏ធំមួយ នៅក្នុងទីក្រុងញូវយ៉ក ខណៈចំនួនអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា កំពុងមានចំនួន កើនឡើងខ្លាំង។

ក្រុមមន្រ្តីបាននិយាយថា ការបញ្ចុះសព កំពុងត្រូវបានធ្វើឡើង នៅតាមទីតាំង ដែលត្រូវបានប្រើជាយូរមកហើយ សម្រាប់មនុស្ស ដែលគ្មានសាច់ញាតិ ឬគ្រួសារដែលមិនអាច មានលទ្ធភាពធ្វើពិធីបុណ្យសព ជាដើម។គួរបញ្ជាក់ថាទីក្រុងញូវយ៉ក មកដល់ពេលនេះ មានចំនួនអ្នកស្លាប់ច្រើនជាង ប្រទេសណាទាំងអស់ លើលោក។

ចំនួនអ្នកស្លាប់ នៅក្រុងញូវយ៉ក បានកើនដល់៧០០០នាក់ ហើយករណីឆ្លង មានទៅដល់១៥៩៩៣៧នាក់ ខណៈដែលអេស្បាញ មានករណីឆ្លង១៥៣០០០នាក់ នៅអ៊ីតាលីមាន១៤៣០០០នាក់ និងចិនកាលពីឆ្នាំ ទៅមាន៨២០០០នាក់ ។

ដោយឡែកតួលេខ សរុបនៅអាមេរិក មានឆ្លងរហូតទៅដល់៤៦២០០០នាក់ ហើយនិងមនុស្សក្បែរ១៦៥០០នាក់ បានបាត់បង់ជីវិត ក្នុងពេលដែលករណីឆ្លង ទូទាំងពិភពលោក១,៦លាននាក់ និងស្លាប់៩៥០០០នាក់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top