Covid-19

នាយករដ្ឋមន្ត្រី អង់គ្លេស ចេញពីមន្ទីរពេទ្យ ស្របពេល ចំនួនអ្នកស្លាប់ ថយចុះនៅទូទាំង ពិភពលោក

បរទេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Jonhson ដែលជាបុគ្គលមួយរូប ក្នុងចំណោមមនុស្ស មានឋានៈខ្ពស់បំផុត ដែលតេស្តរកឃើញ ឆ្លងវីរុសកូរ៉ូណានោះ តាមសេចក្តីរាយការណ៍ បានចាកចេញពីមន្ទីរពេទ្យហើយ កាលពីថ្ងៃអាទិត្យ ស្របពេលដែលចំនួន អ្នកស្លាប់បណ្ដាលពីវីរុសនេះ កំពុងតែមានចំនួនថយ ចុះនៅទូទាំងពិភពលោក ។

នៅក្នុងវីដេអ៊ូឃ្លីបមួយ ដែលបង្ហោះលើអនឡាញ ធ្វើការកោតសរសើរ បុគ្គលិកពេទ្យព្រមទាំងសេវាកម្ម សុខាភិបាលជាតិ លោក Boris Johnson បានមានប្រសាសន៍យ៉ាងដូច្នេះថា “នៅថ្ងៃនេះ ខ្ញុំបានចាកចេញពីមន្ទីរពេទ្យ ក្រោយរយៈពេលមួយសប្ដាហ៍ ដែលសេវាកម្មសុខាភិបាលជាតិ បានជួយសង្គ្រោះជីវិតខ្ញុំ ដោយឥតសង្ស័យ ហើយវាពិបាកខ្លាំងណាស់ ដើម្បីរកពាក្យពេចន៍ថ្លែងពីអំណរគុណភាពរបស់ខ្ញុំ”​ ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះ បានប្រកាសថា លោកតេស្តឃើញវិជ្ជមានចំពោះមេរោគកូវីដ១៩ និងមានអាការៈធ្ងន់ធ្ងរ ស្របពេលដែលដាក់ខ្លួន លោកឲ្យនៅដាក់ដោយឡែកពីគេ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top