Covid-19

សហភាពអារ៉ាប់ ប្រកាសថា មានអ្នកឆ្លងជំងឺកូវីដ១៩ ដល់ទៅជាង៤.០០០នាក់

ឌូបៃ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ថា សហភាពអារ៉ាប់ ឬហៅថា អារ៉ាប់រួម (UAE) បានប្រកាសកាលពីថ្ងៃអាទិត្យថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣៨៧នាក់ ដែលនាំឲ្យអ្នកឆ្លងជំងឺនេះ សរុបមានរហូតដល់៤.១២៣នាក់ ។

ក្រសួងបង្ការរោគ និងសុខភាព UAE (MoHAP) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានករណីឆ្លងជំងឺថ្មី ក្នុងនោះរាប់បញ្ចូលទាំងប្រជាជាតិជាច្រើននាក់ ។ អ្នកទាំងនោះមានស្ថានភាពធម្មតានៅឡើយទេ និងបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យ ។

មានអ្នកជំងឺបន្ថែមទៀតចំនួន៩២នាក់បានជាសះស្បើយពីជំងឺ ដែលនាំឲ្យអ្នកជាសះស្បើយសរុបនៅសហភាពអារ៉ាប់ មានរហូតដល់៦៨០នាក់ ។ ក្រសួងបានបញ្ជាក់ដូច្នេះ ។

ក្រសួងក៏បានបញ្ជាក់ថា មានអ្នកស្លាប់បន្ថែមចំនួន០២នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសបានកើនដល់២២នាក់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top