Covid-19

អាមេរិក គាំទ្រប្រជាជន​ កូរ៉េខាងជើង ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងប្ដេជ្ញាផ្ដល់ជំនួយ

វ៉ាស៊ីនតោន៖ ក្រុមប្រឹក្សាសន្តិសុខជាតិ នៃសេតវិមាន បានឲ្យដឹងថាសហរដ្ឋអាមេរិក គាំទ្រប្រជាជនកូរ៉េខាងជើង និងប្រទេសដទៃទៀតដែលងាយរងគ្រោះដោយរោគរាតត្បាតកូវីដ-១៩ និងប្ដេជ្ញាផ្ដល់ជំនួយ។

សេចក្តីថ្លែងការណ៍របស់ NSC ត្រូវបានគេបង្ហោះលើ គណនីធ្វីតធ័ររបស់ខ្លួន រួមជាមួយតំណភ្ជាប់ទៅ នឹងសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយក្រសួង រតនាគារអាមេរិក កាលពីសប្តាហ៍មុន។

ផ្ទាំងពាណិជ្ជកម្ម

រតនាគារបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននៅតែបន្តអនុញ្ញាតឱ្យមានការលើកលែង ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេស ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ រួមមានប្រទេសកូរ៉េខាងជើង អ៊ីរ៉ង់ វ៉េណេស៊ុយអេឡា និងស៊ីរី៕

ដោយ ឈូក បូរ៉ា

To Top