Covid-19

រដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 និងអភិបាល នៃធនាគារកណ្តាល ប្រជុំគ្នា នៅថ្ងៃ១៥ខែមេសានេះ

បរទេស៖ ទីភ្នាក់ងារចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទទី១៣ ខែមេសានេះ បានឲ្យដឹងថា ក្រុមរដ្ឋមន្ត្រី នៃបណ្តាប្រទេស G20 និងក្រុមអភិបាលនៃធនាគារកណ្តាលទាំងអស់ នឹងបើកកិច្ចប្រជុំគ្នាមួយ នៅថ្ងៃទី១៥ ខែមេសាខាងមុខនេះ ។

កិច្ចប្រជុំនេះត្រូវបានគេជឿជាក់ថា នឹងបន្តការពិភាក្សា និងដើម្បីចាត់វិធានការ ជាបន្ទាន់ដែលត្រូវការដើម្បីដោះស្រាយ បញ្ហាប្រឈមជាសកល ជាពិសេសបញ្ហា ដែលបណ្តាលមកពីវីរុសកូវីដ១៩។

គួរឲ្យដឹងដែរថា កិច្ចការងារប្រជុំ របស់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ G20 តាមផែនការនឹងប្រព្រឹត្តទៅនៅក្នុងខែមេសា ជាមួយនឹងអភិបាល នៃធនាគារកណ្តាល ត្រូវបានរៀបចំឡើង នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top