Lisbon៖ ទីភ្នាក់ងារ ចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី១៦ខែមេសានេះ បានឲ្យដឹងថា ប្រធានាធិបតីនៃប្រទេសប៉ទុយហ្គាល់លោក Marcelo Rebelo de Sousaបានប្រកាសជាផ្លូវការហើយ នៅថ្ងៃនេះលោកបាន ដាក់សំណើរទៅកាន់ព្រឹទ្ធិសភា រួចរាល់ដើម្បីបន្តការដាក់ ប្រកាសភាពអាសន្ននៅក្នុងប្រទេស ជាលើកទី២ គឺបន្ថែមរយៈពេល១៥ថ្ងៃទៀតពីលើ ពេលវេលាចាស់។
សេចក្តីព្រាងច្បាប់ថ្មីត្រូវបានគេដឹងថា បានស្នើពង្រីកវិធានការរឹតត្បិតនិងគម្លាតសង្គមឬ Social Isolation រហូតដល់ថ្ងៃទី ២ ខែឧសភាប៉ុន្តែទោះបីជាយ៉ាងណាក្តីនឹងកំណត់ ឲ្យមានការដំណើរការនិង បើកវិញជាបណ្តើរៗចំពោះសេវាកម្មក្រុមហ៊ុននិងអាជីវកម្មនានា ហើយពេលនេះ កំពុងនៅរងចាំការសម្រេចចិត្តរបស់ព្រឹទ្ធសភាជាមុនសិន។
គួរឲ្យដឹងដែរថាមកដល់ពេលនេះ ប្រទេសប៉ទុយហ្គាល់ ត្រូវបានគេរាយការណ៍ មានករណីវិជ្ជមាន នៃមេរោគកូវីដ១៩ដល់ទៅ១៨៨៤១ករណីទៅហើយ ដោយក្នុងនោះការស្លាប់បាត់បង់ជីវិត បានកើនដល់៥២៩នាក់៕
ប្រែសម្រួល៖ស៊ុនលី