ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ថា សមាជិកក្រុមប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី កាលពីថ្ងៃសុក្ បានពិភាក្សា អំពីការរីករាយលដាល នៃជំងឺកូវីដ១៩ និងកិច្ចសហប្រតិបត្តិការរវាងចិន និងប្រទេសនៅទ្វីបអាហ្វ្រិក តាមរយៈការសន្ទនាតាមទូរស័ព្ទមួយ លោក អាម៉ា ឌូបា រដ្ឋមន្ត្រីការបរទេស របស់ប្រទេសសេណេហ្គាល់ ដែលជាសហប្រធាននៃវេទិកាស្តីអំពី កិច្ចសហប្រតិបត្តិការ ចិន-អាហ្រ្វិក (FOCAC) ។
តាមការកត់សម្គាល់ឃើញថា ប្រទេសចិន បានរំលឹកឡើងថា បណ្តាប្រទេសអាហ្វ្រិក ក្នុងនោះ សេណេហ្គាល់បានផ្តល់ការគាំទ្រយ៉ាងមុតមាំ ដល់ប្រទេសចិន ក្នុងដំណាក់កាលដ៏សំខាន់នៃការប្រយុទ្ធប្រឆាំង នឹងការរាតត្បាតរបស់ខ្លួន លោក វ៉ាង បានថ្លែងថា ប្រទេសចិន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរីករាលដាល នៃការរាតត្បាតនៅទ្វីបអាហ្វ្រិក ។
លោក វ៉ាង បានលើកឡើងថា រដ្ឋាភិបាលចិន និងគ្រប់ផ្នែកនៃសង្គមបានចាត់វិធានការ យ៉ាងសកម្ម ដើម្បីជួយដល់ទ្វីបអាហ្វ្រិកដោយជំនួយ សម្ភារៈផ្សេងៗត្រូវបាន ដឹកជញ្ជូនទៅកាន់បណ្តាប្រទេសអាហ្វ្រិក និងសហភាព អាហ្វ្រិក ។
ប្រទេសចិន កំពុងត្រៀមផ្តល់ការផ្គត់ផ្គង់ ជាបន្ទាន់ដល់បណ្តាប្រទេសអាហ្វ្រិក សម្រាប់ដំណាក់កាល បន្ទាប់ហើយបញ្ជូនក្រុមជំនាញបន្ថែមទៀត ទៅកាន់ប្រទេសអាហ្វ្រិក ពាក់ព័ន្ធដើម្បីជួយប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃ ជំងឺនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា