Covid-19

ទំហំកញ្ចប់ថវិកា សម្រាប់វីរុសកូវីដ-១៩ របស់ជប៉ុន នឹងកើនឡើងដល់កំណត់ត្រា ១១៧.១ កោដិ យ៉េន

តូក្យូ៖ ប្រភពដែលស្និទ្ធនឹងបញ្ហានេះ បាននិយាយកាលពីថ្ងៃច័ន្ទ ថារដ្ឋាភិបាល នឹងបង្កើនកញ្ចប់ថវិការបន្ទាន់របស់ខ្លួន ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ច ពីការឆ្លងរាតត្បាត នៃជំងឺឆ្លងទៅនឹងកំណត់ត្រា ខ្ពស់ចំនួន ១១៧,១ ពាន់ពាន់លានយ៉េន ស្មេីនឹង ១.០៩ពាន់ពាន់លានដុល្លារ ដោយកាលពីមុនត្រឹម ១០៨,២ ពាន់ពាន់លានយ៉េន។

ការកើនឡើងនេះ បានកើតឡើង បន្ទាប់ពីការផ្លាស់ប្តូរ គោលនយោបាយភ្លាមៗ ដើម្បីផ្តល់ជាសាច់ប្រាក់ ជាសកលចំនួន ១០០,០០០យ៉េន ក្នុងមនុស្សម្នាក់ៗជំនួសឱ្យផែនការ ដើម ដើម្បីផ្តល់ប្រាក់ចំនួន ៣០ ម៉ឺនយ៉េន ដល់គ្រួសារនីមួយៗដែលប្រាក់ចំណូល របស់ពួកគេបានធ្លាក់ចុះ យ៉ាងខ្លាំង ដោយសារតែការផ្ទុះឡើងនៃវីរុស។

គណៈរដ្ឋមន្រ្តីជប៉ុន នឹងអនុម័តថវិកា បន្ថែមឆ្នាំសារពើពន្ធ ២០២០ ប្រមាណ ២៥,៦៩ លានលានយ៉េននៅថ្ងៃក្រោយ ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់សកម្មភាពជំរុញ ដ៏ធំបំផុតរបស់ប្រទេសនេះ ដែលទាមទារឱ្យ មានការរៀបចំឡើងវិញ ដ៏កម្រមួយ ខណៈដែលវាត្រូវបានកែលម្អឡើងវិញ ពីថវិកាបន្ថែម ១៦,៨ ពាន់ពាន់លានយ៉េនដំបូង ដែលត្រូវបានអនុម័ត នៅថ្ងៃទី០៧ ខែមេសា រួមជាមួយកញ្ចប់ថវិកាចំនួន ១០៨,២ ពាន់ពាន់លានយ៉េន៕

ដោយ ឈូក បូរ៉ា

To Top