Covid-19

តួកគី ប្រកាសបិទ ប្រទេសរយៈពេល៤ថ្ងៃ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ១៩

អ៊ីស្តង់ប៊ុល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានប្រកាសកាលពីថ្ងៃចន្ទថា បិទប្រទេសក្នុងរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃ ទី២៣ដល់២៦ ខែមេសានេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ។

លោក Erdogan បានថ្លែងឲ្យដឹង ក្រោយកិច្ចប្រជុំមួយ នៅអ៊ីស្តង់ប៊ុល ដោយបានបញ្ជាក់ថា “យើងកំពុងរៀបចំផែនការ ទប់ស្កាត់ថ្មី សម្រាប់ខេត្តចំនួន៣១” ។
គាត់បានបន្ថែមថា ការបិទប្រទេស នឹងចាប់ផ្តើម នៅពាក់កណ្តាលយប់ថ្ងៃពុធ និងរហូតដល់ពាក់ កណ្តាអធ្រាតថ្ងៃ ទី២៦ ខែមេសា ខាងមុខ ។
តួកគី មានអ្នកឆ្លង វីរុសកូរ៉ូណា នៅក្នុងកំណត់ត្រាចំនួន៩០.៩៨០នាក់ និង មានអ្នកស្លាប់ចំនួន២.១៤០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top