Covid-19

Walt Disney សម្រេចកាត់បន្ថយ បុគ្គលិក តាមសាខា គ្រប់ប្រទេស សរុប១០ម៉ឺននាក់

បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃអង្គារទី២១ ខែមេសានេះ បានឲ្យដឹងថា Walt Disney បានសម្រេចចិត្ត ក្នុងការកាត់ចោលប្រាក់ខែ របស់បុគ្គលិករបស់ខ្លួន ប្រមាណជាជាង ១០ម៉ឺននាក់ ចាប់ពីសប្តាហ៍នេះតទៅ ដោយសារតែបញ្ហាហិរញ្ញវត្ថុ ក្នុងអំឡុងពេល វិបត្តិកូរ៉ូណានេះ។

ក្រុមហ៊ុនផ្នែកកំសាន្ត ដ៏ធំបំផុត លើលោកត្រូវបានគ្រប់គ្នា គេស្គាល់ថា ជាក្រុមហ៊ុនដែលដំណើរ ការសួនឧទ្យានកំសាន្ត ព្រមទាំងសណ្ឋាគារផងដែរ មានទាំងនៅសហរដ្ឋអាមេរិក តំបន់អ៊ឺរ៉ុបនិងអាស៊ី ។ យោងតាមកាសែតThe Financial Times បានបង្ហាញថា ក្រោយការប្រកាស កាត់បន្ថយប្រាក់ខែបុគ្គលិក ក្នុងចំនួននេះមានន័យថា ក្រុមហ៊ុននឹងអាចសន្សំ បាន៥០០លានដុល្លារ ក្នុងមួយខែ ។

កន្លងមកត្រឹមតែរយៈពេល ៣ខែចុងឆ្នាំ២០១៩ ក្រុមហ៊ុន Walt Disney អាចប្រមូលបានប្រាក់ចំណូល រហូតទៅដល់១,៤ពាន់លានដុល្លារ ដោយគ្រាន់តែប្រាក់ចំណូល របស់ខ្លួន តាមបណ្តាញ អនឡាញគឺDisney Plus គឺមានទំហំច្រើនដោយសារ តែការដំណើរភ្លាមខ្លួន ទទួលបានអ្នកចុះឈ្មោះ ជាសមាជិកឬ subscribes ដល់ទៅ ៥០លាននាក់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×