Covid-19

មេដឹកនំាអូស្ត្រាលី និងអាមេរិក ពិភាក្សាគ្នា អំពីការស៊ើប អង្កេតករណីផ្ទុះឆ្លង មេរោគកូរ៉ូណា

បរទេស ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នាពេលថ្មីៗនេះ បានបង្ហាញការគាំទ្រ ឲ្យមានការស៊ើបអង្កេត អន្តរជាតិមួយ ចំពោះករណីផ្ទុះឆ្លងនៃវីរុសកូរ៉ូណា នៅក្នុងកិច្ចសន្ទនាគ្នា មួយជាមួយប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំអាល្លឺម៉ង់និងបារាំង ។

នៅលើបណ្ដាញសង្គមធ្វីតធ័រ នាថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីនៃប្រទេសអូស្ត្រាលី បានមានប្រសាសន៍ថា លោកបានធ្វើការពិភាក្សាគ្នាយ៉ាង មានអំណោយផលមួយ ជាមួយលោក ត្រាំ ស្តីពីការឆ្លើយតប របស់ប្រទេសទាំងពីរ ចំពោះមេរោគកូវីដ១៩ និងភាពចាំបាច់ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចងើបឡើងវិញ និងដំណើរការ ។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Scott Morrison បានថ្លែងយ៉ាងដូច្នេះថា “យើងក៏បានពិភាក្សាគ្នា អំពីអង្គការសុខភាពពិភពលោក និងការធ្វើការងាររួមគ្នា ដើម្បីធ្វើឲ្យកាន់ តែប្រសើរឡើង នូវតម្លាភាពនិងប្រសិទ្ធភាព នៃការឆ្លើយតបរបស់អន្តរជាតិ ចំពោះការឆ្លងរីករាលដានវីរុសថ្មី” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top