Covid-19

មន្ត្រីសុខាភិបាល ព្រមាន រលកវាយប្រហារ លើកទី២ នៅអាមេរិក កាន់តែធ្ងន់ធ្ងរ

បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃពុធទី២២ ខែមេសានេះ បានឲ្យដឹងថា រលកនៃការវាយប្រហារ ដោយកូវីដ១៩ នៅអាមេរិកអាច នឹងមានភាពធ្ងន់ធ្ងរ ជាងលើកទី១។

មជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺឆ្លង របស់អាមេរិក ឬហៅកាត់ថា CDC និងប្រធាន លោក Robert Redfield បាននិយាយបែបព្រមានថា ភាពគ្រោះថ្នាក់ អាចមានកម្រិតធ្ងន់ធ្ងរ ជាងការវាយប្រហារដំបូង ដោយសាររដូវកាលជំងឺផ្តាសាយ ក៏កាន់តែខិតជិត មកដល់ផងដែរនោះ។

គួរបញ្ជាក់បច្ចុប្បន្ន ករណីឆ្លង នៅអាមេរិក មានចំនួនទៅដល់៨០ម៉ឺននាក់ ហើយគឺជាចំនួនដែលខ្ពស់បំផុត នៅលើលោកខណៈដែលមនុស្សបាត់បង់ជីវិត ឈានទៅដល់៤៥០០០០នាក់ នៅទូទាំងប្រទេស ៕

ប្រែសម្រួល៖ស៊ុនលី

To Top