Covid-19

រុស្ស៊ី មានអ្នកឆ្លង ជំងឺកូវីដ១៩ កើនដល់ជិត១០ម៉ឺននាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ថា ចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ជិត១០ម៉ឺននាក់ នៅក្នុងប្រទេសរុស្ស៊ី ។

តួលេខផ្លូវការមួយ បានបង្ហាញថា រុស្ស៊ី បានត្រូវគេរាយការណ៍មកថា មានករណីឆ្លងជំងឺកូវីដ១៩ចំនួន៥.៨៤១នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យតួលេខនៃអ្នកឆ្លងជំងឺសរុបកើនឡើងដល់៩៩.៣៩៩នាក់ គិតត្រឹមថ្ងៃពុធនេះ ។

គេបានដឹងថា រុស្ស៊ី ក៏ជាប្រទេស រងគ្រោះខ្លាំងផងដែរ ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អឺរ៉ុប ដោយសារវីរុសកូរ៉ូណា តែមិនទាន់មានតួលេខនៃការស្លាប់ខ្ពស់ ជាងបណ្តាប្រទេសនៅអឺរ៉ុប នៅឡើយទេ រួមមាន សហរដ្ឋអាមេរិក អ៊ីតាលី អេស្ប៉ាញ បារាំង និងអង់គ្លេស ដែលជាប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×