បរទេសៈ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទទី៤ ខែឧសភានេះ បានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ បានចេញមកធ្វើការប្រកាសអះអាង សាជាថ្មីថា តួលេខនៃអ្នកបាត់បង់ជីវិត នៅក្នុងប្រទេសដោយសារកូវីដ១៩ នឹងមានត្រឹមតែ១០ម៉ឺននាក់ប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្ន អ្នកស្លាប់បានកើនឡើង ទៅដល់៦៧០០០នាក់ទៅហើយ។
នៅក្នុងសន្ទរកថាមួយ ដែលមានរយៈពេល២ម៉ោង លោកត្រាំក៏បានបដិសេធ ផងដែរអំពីការចោទប្រកាន់ ថារដ្ឋបាលរបស់លោក បានធ្វើសកម្មភាពយឺតយ៉ាវ ចំពោះកូវីដ៩ ប៉ុន្តែលោកត្រាំ បានបង្ហាញជំហវិជ្ជមាន ចំពោះការងារស្រាវជ្រាវ រកវ៉ាក់សាំងផងដែរ ដោយសន្យាថាវានឹងរួចរាល់ នៅចុងឆ្នាំ២០២០នេះ ទោះបីជាអ្នកជំនាញ ភាគច្រើនបាននិយាយថា វ៉ាក់សាំងត្រូវការពេលយ៉ាងហោចណាស់ ពី១២ទៅ១៨ខែ។
អ្នកជំនាញ ដែលធ្វើការបដិសេធ ចំពោះការលើកឡើង របស់លោក ដូ ណាល់ត្រាំ នោះមានដូចជាលោក សាស្ត្រាចារ្យ Anthony Fauci អ្នកជំនាញខាងមេរោគឆ្លងល្បីបំផុត របស់អាមេរិក និងប្រធានផ្នែកសុខាភិបាល របស់ចក្រភពអង់គ្លេសលោក Chris Whitty ផងដែរ៕
ប្រែសម្រួលៈស៊ុនលី
