ព័ត៌មានអន្តរជាតិ

អាមេរិក-កូរ៉េខាងត្បូង កំពុងសម្របសម្រួលគ្នា យ៉ាងជិតស្និទ្ធ ជុំវិញការបាត់មុខមួយ រយៈរបស់លោក គីម ជុងអ៊ុន

សេអ៊ូល៖ មន្រ្តីការបរទេស បានឲ្យដឹងនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានធ្វើការសម្របសម្រួល យ៉ាងជិតស្និទ្ធ ជុំវិញការបាត់មុខពីសាធារណៈ របស់មេដឹកនាំ កូរ៉េខាងជើង លោកគីម ជុងអ៊ុន នាពេលថ្មីៗនេះ។

ការអត្ថាធិប្បាយរបស់លោក Marc Knapper ឧបការីរងរដ្ឋមន្រ្តី ក្រសួងការបរទេសកូរ៉េនិងជប៉ុន បានលើកឡើងថា សម្ព័ន្ធមិត្តរួមគ្នាស្វែងរក ការផ្ទៀងផ្ទាត់របាយការណ៍ ដែលមិនបានបញ្ជាក់ថាលោក គីម មានជំងឺធ្ងន់ធ្ងរ ឬអាចនឹងត្រូវស្លាប់ ហើយប្រហែលជាបានស្វែងរក ជម្រើសក្នុងករណី ដែលរបាយការណ៍ បានលេចចេញមកជាការពិត។

លោក Knapper បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍ តាមអ៊ិនធឺណិត ដែលរៀបចំដោយ មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិថា “ ខ្ញុំចង់និយាយថាអ្នកដឹងទេ ដោយមិននិយាយ លម្អិតច្រើនពេក ការចង់ដឹងចង់លឺថ្មីៗ ទាក់ទងនឹងការបាត់ខ្លួន របស់លោកគីម ជុងអ៊ុន ពិតជាបានអញ្ជើញ ការចែករំលែកព័ត៌មាន និងការសម្របសម្រួល យ៉ាងជិតស្និទ្ធរវាងយើង និងសហសេវិករបស់យើង ទាំងនៅក្នុងទីក្រុងសេអ៊ូល និងនៅទីក្រុងតូក្យូ”៕

ដោយ ឈូក បូរ៉ា

To Top