ព័ត៌មានអន្តរជាតិ

ចិននឹងបង្កប្រព័ន្ធ ទប់ស្កាត់ជម្ងឺ

បរទេស ៖ មន្ត្រីសុខាភិបាល ជាន់ខ្ពស់ចិនមួយរូប នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា ប្រទេសចិននឹងបង្កើតប្រព័ន្ធ ទប់ស្កាត់និងគ្រប់គ្រងជម្ងឺ ដើម្បីដោះស្រាយភាពទន់ខ្សោយ ដែលបង្កឡើងដោយសារតែការផ្ទុះឆ្លង នៃមេរោគកូរ៉ូណា ។

លោក Li Bin ជាអនុកម្មាធិការ សុខាភិបាលចិន បានមានប្រសាសន៍ថា “ការផ្ទុះឆ្លងនៃវីរុស កូរ៉ូណានេះ គឺជាការតេស្តសាកល្បង ដ៏ធំមួយចំពោះអភិបាលកិច្ច និងសមត្ថភាពគ្រប់គ្រង របស់ប្រទេសយើង ហើយវាបានបង្ហាញឲ្យឃើញ ភាពពាក់ព័ន្ធខ្សោយ នៅក្នុងវីធី ដែលយើងដោះស្រាយ ការរាតត្បាតនិងប្រព័ន្ធ សុខភាពសាធារណៈ។

គួរបញ្ជាក់ថា ប្រទេសចិនរងការរិះគន់ទាំង នៅក្នុងស្រុងនិងបរទេស ថាមានប្រតិកម្មឆ្លើយតបយឺតយ៉ាវ ពីដំបូង ចំពោះការរាតត្បាតឆ្លង ដែលបានកើតមានឡើង ទ្រង់ទ្រាយធំជាដំបូងគេ ក្នុងទីក្រុងវូហាន ហើយតាំងពីនោះមក មេរោគនោះ បានរាតត្បាតឆ្លងទៅទូទាំងពិភពលោក ដោយឆ្លងមនុស្សជិត៤លាននាក់ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top
×