ព័ត៌មានអន្តរជាតិ

Samsung បញ្ជូនបុគ្គលិក ៣០០នាក់ទៅចិន ដើម្បីពង្រីកការផលិតបន្ទះឈីប

សេអ៊ូល៖ ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុន ផលិតបន្ទះឈីបអង់ចងចាំធំជាងគេបំផុត នៅលើពិភពលោក បានឲ្យដឹងថា ខ្លួនបានបញ្ជូនវិស្វករ និងកម្មករកូរ៉េខាងត្បូង ចំនួន ៣០០ នាក់បន្ថែមទៀត ទៅកាន់ប្រទេសចិន ដើម្បីបញ្ចប់ការពង្រីក រោងចក្រផលិតបន្ទះឈីបទី ២ របស់ខ្លួននៅទីនោះ ចំពេលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩។

ក្រុមហ៊ុន Samsung បានឲ្យដឹងថាវិស្វករ និងកម្មកររួមទាំងអ្នកម៉ៅការ បន្តរបស់ខ្លួន បានចាកចេញទៅទីក្រុង Xian នៃប្រទេសចិន នៅលើជើងហោះហើរ ដែលបានរៀបចំកាលពីព្រឹកព្រលឹម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

ការផ្លាស់ប្តូរនេះ បានកើតឡើងមួយខែ បន្ទាប់ពីក្រុមហ៊ុន Samsung បានបញ្ជូនវិស្វករចំនួន ២០០ នាក់ទៅរោងចក្រ Xian ក្នុងខេត្ត Shaanxi ប្រទសចិន ដើម្បីពង្រីការផលិតបន្ទះឈីប៕ ដោយ ៖ ឈូក បូរ៉ា

To Top