បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានចោទប្រកាន់រដ្ឋាភិបាលចិន ពីបទធ្វើមិនឲ្យទៅរួច សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ចិន ដើម្បីបន្តសេវាកម្ម ទៅប្រទេសចិន និងបានបញ្ជាឲ្យក្រុមហ៊ុន អាកាសចរណ៍ចិន ដាក់ចេញកាលវិភាគហោះហើរ ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ក្រសួងគមនាគមន៍អាមេរិក ដែលកំពុងតែព្យាយាមបញ្ចុះបញ្ចូលចិន ឲ្យអនុញ្ញាតឲ្យបន្តសេវាកម្ម ក្រុមហ៊ុនអាកាសចរណ៍អាមេរិក នៅទីនោះ នៅដើមសប្ដាហ៍នេះ បានធ្វើការពន្យាពេលដ៏ខ្លី សម្រាប់ជើងហោះហើរ ក្រុមហ៊ុនអាកាសចរណ៍ចិនមួយចំនួន ពីបទមិនគោរពតាម សេចក្តីជូនដំណឹង។
នៅក្នុងបទបញ្ជាមួយ ដែលបង្ហោះលើគេហទំព័រ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រសួងបានជូនដំណឹងថា ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines និង United Airlines ចង់បន្តជើងហោះហើរ ទៅប្រទេសចិន នៅក្នុងខែមិថុនា ចំណែកក្រុមហ៊ុនអាកាសចរណ៍ចិន នៅតែបន្តជើងហោះហើរ អាមេរិក នៅក្នុងអំឡុងការផ្ទុះរាតត្បាត ឆ្លងនៃវីរុសកូរ៉ូណា៕
ប្រែសម្រួល៖ប៉ាង កុង