ព័ត៌មានអន្តរជាតិ

នាវាដឹកប្រេង អ៊ីរ៉ង់ ចាប់ផ្តើមចូលដល់ ដែនទឹក វេណេស៊ុយអេឡា បើទោះជាមានការ ព្រមានពី អាមេរិក

បរទេស៖នាវាគ្រឿងទីមួយក្នុងចំណោមនាវា៥គ្រឿង ដែលដឹកប្រេងឲ្យប្រទេសវេណេស៊ុយអេឡា បានចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ របស់ប្រទេសវេណេស៊ុយអេឡាហើយ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បើទោះជាមានការព្រមានពីមន្ត្រីសហរដ្ឋអាមេរិកថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាឆ្លើយតប ចំពោះការដឹកជញ្ជូនប្រេងបែបនោះក្តី។ 

យោងតាមទិន្នន័យតាមដាននាវាពីភ្នាក់ងារ Refinitiv Eikon បានឲ្យដឹងថា នាវាដឹកប្រេង ឈ្មោះ Fortune បានចូលដល់ដែនទឹកវេណេស៊ុយអេឡា នៅម៉ោងប្រហែល៧និង៤០នាទីយប់ ក្រោយធ្វើដំណើរឆ្លងកាត់ខាងជើងនៃទ្រីនីដាត និងតូបាហ្គោ។ 

ទីភ្នាក់ងារសារព័ត៌មាន Us News ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ថា លោក Tareck El Aissami ជាអនុប្រធានផ្នែកសេដ្ឋកិច្ចរបស់ប្រទេសវេណេស៊ុយអេឡា និងទើបត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រេងថ្មីៗនេះ បានមានប្រសាសន៍ថា “នាវាមកពីសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ក្នុងពេលបច្ចុប្បន្ននេះ កំពុងតែនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់យើង”៕ ប្រែសម្រួល៖ប៉ាង កុង 

To Top