តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានប្រកាសនៅថ្ងៃច័ន្ទថា ច្បាប់រដ្ឋប្រកាសភាព អាសន្នលើវិបត្តិ វីរុសកូវីដ១៩ បានចប់ហើយ នៅក្នុងប្រទេសជប៉ុន ដោយបញ្ឈប់សកម្មភាព ទប់ស្កាត់សេដ្ឋកិច្ច នៅទីក្រុងតូក្យូ និងខេត្តចំនួន ៤ ផ្សេងទៀត ខណៈដែលអ្នកជំនាញ បានវិនិច្ឆ័យថា ការឆ្លងរាលដាល កំពុងស្ថិតក្រោម ការគ្រប់គ្រង។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោកអាបេ បានលើកស្ថានភាពអាសន្ន ដែលបានកើតឡើង តាំងពីខែមេសា សម្រាប់តំបន់ទីក្រុងតូក្យូ រួមមានតំបន់ ឈីបា កាណាហ្គាវ៉ា និងខេត្ត សៃតាម៉ា រួមជាមួយកោះហុកកៃដូ នៅភាគខាងជើង ប្រទេសជប៉ុន ប្រហែលមួយសប្តាហ៍មុន ការបញ្ចប់របស់ខ្លួន ប៉ុន្តែលោកបានព្រមានថា ការដាក់ច្បាប់គ្រា អាសន្ននេះឡើងវិញ អាចធ្វើទៅបាន ប្រសិនបើការឆ្លងរាលដាល កើនឡើងទៀត ។
ជាមួយនឹងការដកចេញ នូវការរឹតត្បិតដែលបានដាក់ នៅក្រោមភាពអាសន្ន សេដ្ឋកិច្ចជប៉ុន ដែលកំពុងរងផលប៉ះពាល់ ដោយវិបត្តិសេដ្ឋកិច្ច នៅតែត្រូវបានគេរំពឹងថា នឹងមានភាពរឹងមាំឡើងវិញ បើទោះបីជាមានការប៉ះពាល់ បន្តិចម្តងក៏ដោយ ។ អាណាខេត្តទាំង ៥ មាន ប្រហែលមួយភាគបី នៃផលិតផល ក្នុងស្រុកសរុបរបស់ប្រទេស។
លោកអាបេបានប្រាប់សន្និសីទ សារព័ត៌មានតាមទូរទស្សន៍ថា “ ខ្ញុំបានសំរេចចិត្ត បញ្ចប់ភាព អាសន្ននៅទូទាំងប្រទេស” ។ ក្នុងរយៈពេល តែជាងមួយខែកន្លះ យើងស្ទើរតែបាននាំយកស្ថានភាព (ការឆ្លង) ស្ថិតក្រោមការគ្រប់គ្រង បានហើយ ។ ខណៈដែលអ្នកជំនាញ សុខាភិបាល បានអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្នជាបន្ត ដើម្បីប្រឆាំងនឹងការឆ្លង មេរោគរលកទីពីរឬទីបី ៕
ប្រែសម្រួលៈ ណៃ តុលា