ព័ត៌មានអន្តរជាតិ

ថ្ងៃពុធ សឹង្ហបុរី រកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន៥៣៣នាក់ ថែមទៀត សរុបអ្នកឆ្លងមាន ៣២.៨៧៦នាក់

សឹង្ហបុរី៖ ប្រទេសសឹង្ហបូរី បានរាយការណ៍ថា មានករណីឆ្លងមេរោគកូវីដ១៩ថ្មី ចំនួន ៥៣៣នាក់ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃពុធ (២៧ ឧសភា) ដែលចំនួនសរុប នៃការឆ្លងបានកើនឡើង ដល់ ៣២.៨៧៦នាក់ ។

យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ៣ ករណីដែលឆ្លងថ្មីនេះ គឺពលរដ្ឋសិង្ហបុរី ឬអ្នករស់នៅអចិន្ត្រៃយ៍។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងសុខាភិបាលសឹង្ហបុរី បានឱ្យដឹងនៅក្នុងការ ធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃ របស់ខ្លួនថា ភាគច្រើននៃការឆ្លងថ្មី ពាក់ព័ន្ធនឹងពលករបរទេស ដែលស្នាក់នៅ ក្នុងអន្តេវាសិកដ្ឋាន៕

ប្រែសម្រួលៈ ណៃ តុលា

To Top