ព័ត៌មានអន្តរជាតិ

បញ្ហាក្រុងហុងកុង៖ប្រធានាធិបតីចិន អំពាវនាវឲ្យយោធាចិន ត្រៀមលក្ខណៈ ប្រើប្រាស់អាវុធ សម្រាប់ប្រយុទ្ធ

បរទេស៖ នៅថ្ងៃពុធទី២៧ ខែឧសភានេះ ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានជំរុញឱ្យកងទ័ព របស់លោកបង្កើនការត្រៀមខ្លួន សម្រាប់ការប្រយុទ្ធ ដោយប្រដាប់អាវុធ ខណៈដែលមន្រ្តីនិយាយថា ប្រទេសនេះប្រឈមនឹង ការគំរាមកំហែង ផ្នែកសន្តិសុខ កាន់តែខ្លាំងឡើង។

លោកស៊ី បានប្រាប់មន្រ្តីយោធាចិន ថា វាមានភាពចាំបាច់ណាស់ ក្នុងការបង្កើនការត្រៀម លក្ខណៈសម្រាប់ការប្រយុទ្ធ ប្រដាប់អាវុធនិងបង្កើនសមត្ថភាពយោធា ក្នុងដើម្បីបំពេញបេសកកម្ម ណាមួយ ក្នុងពេលខាងមុខ។ ការប្រកាសរបស់លោកប្រធានាធីបតីរូបនេះ បានធ្វើឡើងបន្តិច នៅក្រោយពេលដែលរដ្ឋាភិបាល ក្រុងប៉េកាំង បានប្រកាសបញ្ចេញខ្ទង់ ចំណាយកើនឡើង ប្រមាណជា៦,៦ភាគរយ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងនោះផងដែរចិន ក៏កំពុងពិនិត្យមើល ទៅលើសេចក្តីព្រាងច្បាប់ថ្មី សម្រាប់ការគ្រប់គ្រង ស្ថានភាពរបស់ទីក្រុងហុងកុង ហើយសេចក្តី សម្រេចចិត្តចុងក្រោយ នឹងអាចធ្វើឡើង នៅធ្ងៃព្រហស្បិ៍សប្តាហ៍នេះហើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top