ព័ត៌មានអន្តរជាតិ

ចិននឹងបង្កើន ជើងហោះហើរ អន្តរជាតិ ប្រសិនបើ វីរុសកូរ៉ូណា ស្ថិតក្រោមការគ្រប់គ្រង

បរទេស៖ អាជ្ញាធរអាកាសចរណ៍ របស់ប្រទេសចិន នឹងពិចារណាបង្កើន ជើងហោះហើរ អន្តរជាតិ ប្រសិនបើហានិភ័យ នៃវីរុសកូរ៉ូណា ចូលមកពីបរទេស ត្រូវបានស្ថិតក្រោម ការគ្រប់គ្រង នេះបើយោងតាម ការចេញផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋចិន នៅថ្ងៃពុធនេះ ។

ចំនួនអតិបរិមា នៃជើងហោះហើរ អន្តរជាតិ ដែលត្រូវបានអនុញ្ញាត នៅក្នុងពេលបច្ចុប្បន្ននេះ គឺចំនួន១៣៤ជើង ក្នុងមួយសប្ដាហ៍ ក្រោមការរឹតបន្តឹង ដែលដាក់កាលពីថ្ងៃទី២៩ ខែមីនា ដើម្បីបញ្ឈប់ ករណីវីរុសកូរ៉ូណា ដែលនាំចូលមកពីបរទេស។

ផ្ទាំងពាណិជ្ជកម្ម

ប៉ុន្តែយោងតាម សេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងាសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Li Jian ជាអនុប្រធាននៃរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន បានមានប្រសាសន៍ ប្រាប់ថា ចំនួននឹងត្រូវបង្កើន ដល់ចំនួន៤០៧ជើង ក្នុងមួយសប្ដាហ៍ ចាប់ពីថ្ងៃទី០១ខែមិថុនាក្រោយនេះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top