ព័ត៌មានអន្តរជាតិ

អ្នកកាសែត ដែលរាយការណ៍ ពីការតវ៉ានៅអាមេរិក ប្រឈមមុខនឹងការវាយប្រហារ និងការចាប់ខ្លួន

បរទេស៖ យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីអិនអិន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ពីទីក្រុងមីណេអាបូលីស ដល់ទីក្រុងវ៉ាស៊ីនតោន ចាប់ពីទីក្រុង Louisville ដល់ទីក្រុងឡាសវេហ្គាស អ្នកសារព័ត៌មាន កំពុងតែប្រឈមមុខ ការវាយប្រហារនិងការចាប់ខ្លួន ក្នុងខណៈរាយការណ៍ អំពីការតវ៉ា និងភាពចលាចល ដែលកំពុងរីករាលដាល។

អ្នកសារព័ត៌មាន មួយចំនួនធំ បាននិយាយប្រាប់ថា ពួកគេចង់ឲ្យមានការយកចិត្តទុកដាក់ ផ្តោតលើសហគមន៍ ដែលពួគេរាយការណ៍ មិនមែនស្តីពីក្តីព្រួយបារម្ភ សន្តិសុខផ្ទាល់ខ្លួន របស់ពួកគេនោះទេ ប៉ុន្តែហេតុការណ៍នេះ បានបង្កឲ្យមានការព្រួយបារម្ភ ពីក្រុមអ្នកតស៊ូ មតិជាច្រើន។

គួរបញ្ជាក់ថា យ៉ាងហោចណាស់ មានហេតុការណ៍ផ្សេងគ្នាជាច្រើន ត្រូវបានគេរាយការណ៍ កាលពីថ្ងៃសុក្រ ដោយចាប់ផ្តើម ជាមួយការចាប់ខ្លួនខុស ចំពោះបុគ្គលិក ទីភ្នាក់ងារសារព័ត៌មាន ស៊ីអិនអិន នៅទីក្រុងមីណេអាប៉ូលីស និងបញ្ចប់ដោយការចាប់ខ្លួន អ្នកថតរូបពីរនាក់ នៅទីក្រុងឡាសវេហ្គាស៕

ប្រែសម្រួល៖ប៉ាង កុង

To Top