ព័ត៌មានអន្តរជាតិ

ទ័ពជើងទឹកឥណ្ឌានឹងទទួលបានឧទ្ធម្ភាគចក្រ Sikorsky MH-60R Seahawk ដំបូងក្នុងឆ្នាំ២០២០

បរទេស៖ ក្រុមហ៊ុនការពារជាតិខ្នាតយក្សដ៏ល្បីរបស់សហរដ្ឋអាមេរិក Lockheed Martin ជាក្រុមហ៊ុនមេរបស់ Sikorsky នាពេលថ្មីៗនេះ ទើបទទួលបានកុងត្រាមានទំហំទឹកប្រាក់៩០៥លានដុល្លារអាមេរិក ឲ្យបញ្ជូនឧទ្ធម្ភាគចក្រ MH-60Rs ចំនួន២៤គ្រឿង ឲ្យទៅកងទ័ពជើងទឹកឥណ្ឌា។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានការពារជាតិឥណ្ឌា Defence News នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា កុងត្រាដែលកំពុងធ្វើឡើងក្រោមកម្មវិធីលក់សម្ភារៈយោធាឲ្យបរទេសរបស់សហរដ្ឋអាមេរិកនោះ គឺត្រូវបានផ្តល់ឲ្យដោយ ទីបញ្ជាការប្រព័ន្ធដែនអាកាសជើង ទឹករបស់កងទ័ពជើងទឹក ហៅកាត់ថា NAVAIR។

តាមការប្រកាសកុងត្រារបស់មន្ទីរបញ្ចកោណ បានឲ្យដឹងថា ឧទ្ធម្ភាគចក្រ MH-60Rs ចំនួន៣គ្រឿង គឺសម្រាប់ទ័ពជើងទឹកអាមេរិក និងចំនួន២១គ្រឿងទៀង គឺសម្រាប់រដ្ឋាភិបាលឥណ្ឌា ហើយជាមួយរឿងនេះ ឧទ្ធម្ភាគចក្រ MH-60Rs ចំនួន៣គ្រឿង ដែលបានផលិតរួចរាល់ទំាងស្រុង និងដើមឡើងត្រូវបានបម្រុង ទុកសម្រាប់ទ័ពជើងទឹកអាមេរិកនោះ នឹងត្រូវផ្គត់ផ្គង់ទៅឲ្យទ័ពជើងទឹកឥណ្ឌា៕

ប្រែសម្រួល៖ប៉ាង កុង

To Top