ព័ត៌មានអន្តរជាតិ

អាមេរិកនឹងធ្វើការ រឹតបន្តឹងលើបណ្ដាញ ផ្សព្វផ្សាយចិន បន្ថែមទៀត

បរទេស៖ មនុស្សចំនួន៣រូប ដែលដឹងពីបញ្ហានោះ បាននិយាយប្រាប់ នៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងចាត់ទុកបណ្ដាញផ្សព្វផ្សាយ រដ្ឋចិនយ៉ាងតិចចំនួន៤ បន្ថែមទៀត ថាជាស្ថានទូតបរទេស ដោយបង្កើនការរឹតបន្តឹងលើប្រតិបត្តិការរបស់ពួកគេ នៅលើទឹកដីសហរដ្ឋអាមេរិក។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ការចាត់ទុកនេះ ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូល ទាំងទូរទស្សន៍ចិន CCTV ដែលជាកំពូលបណ្ដាញ ទូរទស្សន៍រដ្ឋ និងកាសែត China News Service ដែលជាទីភ្នាក់ងារសារព័ត៌មាន កម្មសិទ្ធិរដ្ឋដ៏ធំបំផុតលំដាប់ទីពីររបស់ប្រទេស។

គួរបញ្ជាក់ថា សកម្មភាពធ្វើឡើង ដោយក្រសួងការបរទេស សហរដ្ឋអាមេរិក ដែលប្រាកដជានឹងបង្កើនកម្តៅ ភាពតឹនតឹង សហរដ្ឋអាមេរិក-ចិននោះ អាចនឹងត្រូវធ្វើឡើងយ៉ាងយូរបំផុត នៅថ្ងៃព្រហស្បតិ៍នេះ ហើយវាគឹត្រូវធ្វើបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសកាលពីថ្ងៃសុក្រ ស្តីពីវិធានការសងសឹកទីក្រុងប៉េកាំង ជុំវិញច្បាប់សន្តិសុខជាតិថ្មីរបស់ចិន លើទីក្រុងហុងកុង៕

ប្រែសម្រួល៖ប៉ាង កុង

To Top