ព័ត៌មានអន្តរជាតិ

ថៃ៖ ក្លឹបកំសាន្ត រួមទាំងហាងខារ៉ាអូខេ នឹងបើកឡើងវិញ នៅថ្ងៃពុធនេះ ប៉ុន្តែមិនទាន់ អនុញ្ញាតឱ្យចូលសម្រាប់ ទេសចរណ៍បរទេស

បរទេស៖ កន្លែងកម្សាន្តនៅពេលយប់ រួមទាំងហាងម៉ាស្សាផងដែរ នឹងត្រូវបើកទ្វារម្តងទៀតនៅថ្ងៃពុធនេះ ហើយជនបរទេសខ្លះ នឹងត្រូវអនុញ្ញាតឱ្យចូលក្នុងប្រទេសថៃបាន ប៉ុន្តែមិនមែនភ្ញៀវទេសចរទេ ព្រោះការរឹតបន្តឹងការបិទប្រទេសដោសារមេរោគត្រូវបានបន្ធូរបន្ថយបន្ថែមទៀត។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាព Covid-19 (CCSA) កាលពីថ្ងៃចន្ទបានផ្តល់ភ្លើងខៀវសម្រាប់កន្លែងកម្សាន្តដែលនៅសេសសល់ទាំងអស់ បើកដំណើរការឡើងវិញចាប់ពីថ្ងៃពុធ។ ពួកគេរាប់បញ្ចូលទាំងហាងស្រា និងបារ ខារ៉ាអូខេ និងហាងម៉ាស្សាសូណា ផងដែរ។ វិធានការសុខភាពនិងការត្រួតពិនិត្យ នឹងត្រូវបានទាមទារឱ្យអនុវត្តផងដែរ។

អ្នកនាំពាក្យ CCSA លោក Taweesilp Visanuyothin បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា « វាត្រូវបានពិភាក្សាយ៉ាងទូលំទូលាយ»។

វិនិយោគិន និងកម្មករ ដែលមានជំនាញខ្ពស់មកពីប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង ហុងកុង និងសិង្ហបុរី នឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេសនេះ ក្នុងលក្ខខណ្ឌដែលពួកគេចូលទៅក្នុងកម្មវិធីដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែក នៅតាមកន្លែងឯកជនដែលរៀបចំដោយរដ្ឋាភិបាល។ ភ្ញៀវទេសចររយៈពេលខ្លីនឹងត្រូវរួចផុតពីតម្រូវការនេះ៕ប្រែសម្រួលៈ ណៃ តុលា

To Top