បរទេស៖ រដ្ឋបាលសុវត្ថិភាពដែន សមុទ្រខេត្តហៃណាន ប្រទេសចិន បានប្រកាសផែនការធ្វើសមយុទ្ធយោធានៅក្បែរ ប្រជុំកោះប៉ារ៉ាសេលរបស់ប្រទេសវៀតណាម ចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ។ រដ្ឋបាលនេះបាននិយាយ នៅលើគេហទំព័ររបស់ខ្លួនថា គ្មាននាវាណាមួយត្រូវបានអនុញ្ញាត ឱ្យចូលទៅក្នុងតំបន់នៅ សមុទ្រចិនខាងត្បូង ដែលវៀតណាមហៅថាសមុទ្រខាងកើត នៅពេលសមយុទ្ធកំពុងចាប់ផ្តើមនោះទេ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា សកម្មភាពនេះកើតឡើងចំពេល ដែលសហគមន៍អន្តរជាតិព្រួយបារម្ភអំពីសកម្មភាពថ្មីៗរបស់ចិន នៅសមុទ្រចិនខាងត្បូង។
ប្រទេសនេះបានបង្កើនសកម្មភាព ឈ្លានពានរបស់ខ្លួននៅក្នុងដែនទឹក ចាប់តាំងពីដើមឆ្នាំនេះ ខណៈពេលដែលប្រទេស ដទៃទៀតបានផ្តោតលើការប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងនៃមេរោគ Covid-19 ។
វាបានបង្កើតតំបន់ ដែលគេហៅថា Xisha” និង “Nansha” នៅលើកោះហ័ងសា (ផារ៉ាសែល) និងត្រួងសា (ស្ព្រាតលី) របស់វៀតណាម ដែលជាទូកនេសាទ វៀតណាមលិចចេញពីអតីត និងបានចេញជាការហាម ឃាត់ជាលក្ខណៈឯកតោភាគីហើយបានបញ្ជូននាវាទៅរំខាន នាវារុករកប្រេង និងឧស្ម័នរបស់ម៉ាឡេស៊ីថែមទៀត ៕ប្រែសម្រួលៈ ណៃ តុលា