ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អាមេរិក ពិភាក្សាពីការព្រួយបារម្ភជុំវិញ ប្រតិបត្ដិការក្រុមការងារ ខណៈកូរ៉េខាងជើង កំពុងរិះគន់

សេអ៊ូល៖ អ្នកការទូតកំពូលរបស់ទីក្រុង សេអ៊ូល បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានពិភាក្សាគ្នាអំពីវិធី ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការ នៃវេទិកា“ ក្រុមការងារ” ទ្វេភាគី ដែលត្រូវបានបង្កើតឡើងដើម្បីសម្របសម្រួល គោលនយោបាយ របស់កូរ៉េខាងជើង។

ប្រេសិតនុយក្លេអ៊ែរ កំពូលរបស់កូរ៉េខាងត្បូង គឺលោក Lee Do-hoon បានពិភាក្សាអំពីបញ្ហានេះនៅពេលដែលលោកបាន ធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនកាល ពីខែមុន ដើម្បីពិភាក្សាជាមួយ សមភាគីសហរដ្ឋអាមេរិក លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Stephen Biegun និងមន្ត្រីអាមេរិកដទៃទៀត។

ដំណើរទស្សនកិច្ចរបស់លោកលី បានកើតឡើងភ្លាមៗ បន្ទាប់ពីកូរ៉េខាងជើង បានបំផ្លាញការិយាល័យ ទំនាក់ទំនងអន្តរកូរ៉េ ហើយលោកស្រី គីម យូជុង ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានរិះគន់យ៉ាង ខ្លាំងចំពោះទីក្រុងសេអ៊ូល ចំពោះការខកខានមិនបានបន្តកិច្ចសហប្រតិបត្តិការ អន្តរកូរ៉េដោយឯករាជ្យពីសហរដ្ឋអាមេរិក៕ ដោយ ឈូក បូរ៉ា

To Top