ព័ត៌មានអន្តរជាតិ

គ្រាមួយ ក្នុងសម័យសង្គ្រាមត្រជាក់ ដែលអាមេរិកប្រកាស នឹងទទួលស្គាល់កម្មុយនីសចិន

ប្រវតិ្តសាស្ត្រ: នៅក្នុងការប្រកាសមួយ ក្នុងចំណោមសុន្ទរកថាដ៏អស្ចារ្យបំផុត ក្នុងសម័យសង្រ្គាមត្រជាក់ គឺនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៧៥ លោកប្រធានាធិបតីអាមេរិក Jimmy Carter បានប្រកាសបញ្ជាក់ថា នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៩ សហរដ្ឋអាមេរិក នឹងធ្វើការទទួលស្គាល់ជាផ្លូវការ សាធារណរដ្ឋប្រជាមានិតចិន និងនៅបន្តទំនាក់ទំនង ជាមួយតៃវ៉ាន់។

បន្ទាប់ពីបដិវត្តន៍ដ៏ជោគជ័យ របស់លោកម៉ៅសេទុង នៅក្នុងប្រទេសចិនក្នុងឆ្នាំ ១៩៤៩សហរដ្ឋអាមេរិក បានបដិសេធយ៉ាងខ្ជាប់ខ្ជួន ក្នុងការទទួលស្គាល់ របបកុម្មុយនិស្តថ្មីនេះ។ ផ្ទុយទៅវិញ អាមេរិកបន្តទទួលស្គាល់ និងផ្គត់ផ្គង់រដ្ឋាភិបាលជាតិចិន ដែលត្រូវបានបង្កើតឡើង ដោយឈៀងកៃសេក នៅកោះតៃវ៉ាន់ទៅវិញ។

នៅឆ្នាំ១៩៥០ ក្នុងអំឡុងសង្គ្រាមកូរ៉េ កងកម្លាំងប្រដាប់អាវុធអាមេរិក និងទាហានកុម្មុយនីសចិន បានប៉ះទង្គិចគ្នាម្តងដែរ ហើយនៅអំឡុងទសវត្សឆ្នាំ១៩៦០ សហរដ្ឋអាមេរិកបានបង្ហាញ ពីការខឹងសម្បាយ៉ាងខ្លាំង ទៅលើការគាំទ្រ និងជំនួយរបស់សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតចិន ចំពោះវៀតណាមខាងជើង អំឡុងសង្គ្រាមនៅវៀតណាម។ ទោះយ៉ាងណា នៅទសវត្សរ៍ឆ្នាំ១៩៧០ ស្ថានភាពថ្មីមួយ បានកើតឡើង។

តាមទស្សនៈ របស់សហរដ្ឋអាមេរិក ទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រជាមានិតចិន នឹងអាចនាំមក នូវផលប្រយោជន៍សេដ្ឋកិច្ច និងនយោបាយជាមិនខាន ហើយក្នុងនោះផងដែរ អ្នកជំនួញជនជាតិអាមេរិកជាច្រើន មានបំណងចង់ទាញយកប្រយោជន៍ ពីទីផ្សារចិនដ៏ធំ ដែលនេះទំនងជាមូលហេតុចំបងមួយ ដែលអាមេរិក បែរជាសម្រេចចិត្ត បង្កើតទំនាក់ទំនងល្អ ជាមួយនឹងប្រទេសចិនឡើងវិញ បែបនេះនោះ៕

ប្រែសម្រួល:ស៊ុនលី

To Top