ព័ត៌មានអន្តរជាតិ

ប្រវត្តិសាស្ត្រ៖ ខែសីហា ឆ្នាំ១៩១៤ បារាំងនិងរុស្ស៊ី ធ្វើឲ្យសង្គ្រាមលោកលើកទី១ កាន់តែខ្លាំងក្លាឡើង

សង្គ្រាមលោកលើក១ របស់ពិភពលោក ជាសង្គ្រាមជូរចត់ រវាងប្រទេសមហាអំណាច កាលពីអំឡុងដើមទសវត្សទី១៩ វាត្រូវបានគេជឿជាក់ថា បានចាប់ផ្តើមដំបូង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៤ ជាថ្ងៃដែលមេដឹកនាំ របស់ប្រទេសហុងគ្រី ដែលមានឈ្មោះថា Archduke Franz Ferdinand ត្រូវបានគេលួចបាញ់សម្លាប់ ព្រមទាំងភរិយារបស់គាត់ផងដែរ ដោយក្រុមជាតិនិយម របស់ប្រទេសស៊េប៊ី។

កន្លងមកបានមួយខែ គឺនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤ដដែល ប្រទេសអូទ្រីសនិងហុងគ្រី បានចាប់ដៃគ្នា ប្រកាសសង្គ្រាមជាមួយនឹងប្រទេស៊ែប៊ី និងជាពេលដែលគេជឿជាក់ថា កិច្ចព្រមព្រៀង នៅក្នុងតំបន់អ៊ឺរ៉ុបទាំងមូល ត្រូវបានបាក់បែកទាំងស្រុង។ រុស្ស៊ីបានចេញមុខ ជួយប្រទេសស៊ែប៊ី និងបានថែមទាំងបានចេញបញ្ជា ឲ្យមានការចល័តទ័ពបន្ថែម ប្រឆាំងទៅនឹងប្រទេសហុងគ្រី វិញផងដែរ។

សង្គ្រាមលោកលើកទី១ បានឆាបឆេះកាន់តែខ្លាំងឡើង នៅពេលដែលបារាំង បានចូលរួមដៃគ្នា ជាមួយនឹងសម្ព័ន្ធមិត្តរុស្ស៊ីរបស់ខ្លួន ក្នុងការបន្ថែមការចល័តទ័ព ទៅកាន់តំបន់មួយចំនួន នាថ្ងៃទី១ ខែសីហា ឆ្នាំ១៩១៤ ខណៈដែលក្រោយមកបានតែ២ថ្ងៃ បារាំងនិងអាល្លឺម៉ង់ បានប្រកាសសង្គ្រាមប្រយទុ្ធគ្នា នៅថ្ងៃទី៣ ខែសីហា ឆ្នាំដដែល។

ជាលទ្ធផលសង្គ្រាម បានអូសបន្លាយ អស់រយៈពេលជិត៤ឆ្នាំ មកដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨ ទើបគ្រប់គ្នា បានទទួលស្គាល់ថា វាបានបញ្ចប់ទៅជាស្ថាពរ ប៉ុន្តែក្នុងនោះទាហាន របស់ប្រទេសទាំងឡាយ ដែលពាក់ព័ន្ធសង្គ្រាម និងពលរដ្ឋស៊ីវិល សរុបទៅដល់២០លាននាក់ ត្រូវបានបាត់បាត់ជីវិត៕

ប្រែសម្រួល:ស៊ុនលី

To Top