ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំថា លោក Joe Biden ត្រូវបានពួកឆ្វេង និយមរបស់បក្ស លាងខួរក្បាល

បរទេស៖ ក្នុងអំឡុងពេល នៃការផ្សាយដំណឹងផ្ទាល់របស់ Fox News ‘Hannity “កាលពីថ្ងៃព្រហស្បតិ៍លោក ដូណាល់ ត្រាំ បានសន្មត់ថា គូប្រជែងមកពីគណបក្ស ប្រជាធិបតេយ្យ របស់លោកនៅក្នុងការបោះឆ្នោត នៅខែវិច្ឆិកាខាងមុខនេះ លោក Joe Biden ត្រូវបាន” លាងខួរក្បាល ” ដោយពួកឆ្វេងនិយម របស់គណបក្ស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា លោកប្រធានាធិបតីបានកត់សម្គាល់ថា “ ខ្ញុំគិតថា ពួកគេបានលាងខួរក្បាលគាត់ (បំផុសគំនិតគាត់)” ។ គាត់មិនដឹងថា គាត់នៅទីណានោះទេ ។ គាត់មិនដឹងថា គាត់កំពុងធ្វើអ្វីនោះទេ ហើយប្រទេសរបស់យើងនឹងរងទុក្ខ ។ ផ្សារហ៊ុនរបស់យើងនឹងគាំង ។ រឿងមិនល្អនឹងកើតឡើង” ។ លោក ត្រាំ បានបង្ហាញពីអ្វីដែលសក្តានុពល នៃការឈ្នះរបស់លោក Biden ដែលនឹងនាំមកសម្រាប់ជនជាតិអាមេរិក។

លោកបានបញ្ជាក់បន្ថែមទៀតពីរបៀប ដែលក្រុមប្រជាធិបតេយ្យ ត្រូវបានកំណត់ដើម្បីកាត់ថវិកាពីប៉ូលីស ហើយថែមទាំងលុបបំបាត់កម្លាំង ដែលអាចបណ្តាល ឱ្យមានប្រតិកម្មតប ឬ“ ប្រហែលជាវានឹង ទៅនរកដូចជាវេណេស៊ុយអេឡា” ៕ប្រែសម្រួលៈ ណៃ តុលា

To Top