សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នំា២០២០ថា ប្រទេសឈីលី ត្រូវបានគេរាយការណ៍មកថា គិតត្រឹមថ្ងៃសៅរ៍ ចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេស បានកើនឡើងដល់៣១២.០២៩នាក់ និងមានអ្នកស្លាប់ចំនួន៦.៨៨១នាក់ ។
ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺថ្មីចំនួន២.៧៥៥នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន១០០នាក់ ដោយសារវីរុស ត្រូវបានចុះក្នុងបញ្ជីក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។
ក្រសួងក៏បានរាយការណ៍ថា បច្ចុប្បន្ននេះ មានអ្នកឆ្លងជំងឺធ្ងន់ធ្ងរចំនួន២៤.០៣៤នាក់ និងពលរដ្ឋចំនួន២៨១.១១៤នាក់ បានជាសះស្បើយពីជំងឺនេះ ។
ក្រសួងបានប្រកាសថា មានអ្នកធ្វើតេស្ត រកមេរោគបង្កជំងឺកូវីដ១៩ ចំនួន១៨.២៦៨នាក់ ត្រូវបានកត់ត្រាឲ្យដឹងក្នុងរយៈ ពេល២៤ម៉ោងកន្លងទៅនេះ សរុបមានអ្នកធ្វើតេស្តចំនួន១.២៧៣.៦២៧នាក់ ចាប់តាំងពីផ្ទុះជំងឺជាលើកដំបូងនៅក្នុងខែ មីនា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា