ព័ត៌មានអន្តរជាតិ

អ្នកជំនាញអាមេរិក ជាង១៥០នាក់ ជម្រុញឲ្យរដ្ឋាភិបាលអាមេរិក បិទប្រទេសមុនដំណើរ ការវិញសាជាថ្មី

ភ្នំពេញ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ បានឲ្យដឹងថា អ្នកជំនាញខាងសុខាភិបាល ប្រមាណជា១៥០នាក់ បាននាំគ្នាចុះហត្ថលេខា ជាសាធារណៈដើម្បីជម្រុញ ឲ្យក្រុមអ្នកសម្រេចចិត្តកំពូលៗ របស់រដ្ឋាភិបាល ក្នុងការបិទទ្វាប្រទេស និងចាប់ផ្តើមធ្វើការគ្រប់គ្រង ការរីករាលដាលកូវីដ១៩ សាជាថ្មី។

នៅក្នុងសេចក្តីសំបុត្រនោះ ឥឡូវនេះយើងកំពុងស្ថិតនៅលើ ផ្លូវមួយ ដែលនឹងបាត់បង់ជីវិត ជនជាតិអាមេរិកជាង ២០ម៉ឺននាក់ ត្រឹមថ្ងៃទី១ ខែវិច្ឆិកា ប៉ុន្តែ ទោះយ៉ាងណា នៅក្នុងរដ្ឋជាច្រើន ប្រជាជនអាចផឹក នៅក្នុងបារ កាត់សក់ នៅខាងក្នុងភោជនីយដ្ឋាន ចាក់សាក់ ម៉ាស្សា និងធ្វើសកម្មភាពធម្មតា ៗ និងជាច្រើនទៀត។

ក្នុងនោះក្រុមអ្នកជំនាញ បានបញ្ជាក់ទៀតថារឿង ដែលល្អបំផុត សម្រាប់ប្រទេសជាតិ នៅពេលនេះគឺមិនត្រូវបើកទ្វារវិញ ឱ្យបានលឿនបំផុតនោះទេ គឺត្រូវជួយសង្គ្រោះជីវិតមនុស្ស ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន៕

ប្រែសម្រួល៖ស៊ុនលី

To Top