ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល ២៤ម៉ោង សិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី លើសពី៥០០នាក់

សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសសិង្ហបុរី បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥១៣នាក់ គិតត្រឹមថ្ងៃសៅរ៍ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេស កើនឡើងដល់ ៤៩.៨៨៨នាក់ ។

ក្នុងចំណោមអ្នកឆ្លងជំងឺថ្មី មាន៦នាក់ ជាអ្នកមកពីខាងក្រៅ និង២នាក់មកពីសហគមន៍ និងអ្នកនៅសេសសល់ គឺមានជាប់ពាក់ព័ន្ធនឹង ការស្នាក់នៅ ដែលជាពលករបរទេស ។

ក្នុងចំណោមអ្នកថ្មីទំាងនោះ គឺ៩០ភាគរយ មានជាប់ពាក់ព័ន្ធនឹង ការនៅប្រមូលផ្តុំគ្នា ។

គិតត្រឹមថ្ងៃសៅរ៍ មានអ្នកឆ្លងជំងឺកូវីដ១៩ បន្ថែមចំនួន១៨០នាក់ដែលបានចាកចេញ ពីមន្ទីរពេទ្យ ឬកន្លែងដាក់ឲ្យនៅដាច់ ដោយឡែកពីគ្នា ។ សរុបមានអ្នកជាសះស្បើយ ពីជំងឺទាំងស្រុងចំនួន ៤៥.៣៥២នាក់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top