ព័ត៌មានអន្តរជាតិ

ចិនផ្អាកកិច្ចព្រមព្រៀង ធ្វើបត្យាប័នជាមួយ នូវែលសេឡង់

បរទេស ៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ខ្លួននឹងផ្អាកកិច្ចព្រមព្រៀង ធ្វើបត្យាប័នរបស់ខ្លួន ជាមួយនឹងប្រទេសនូវែលសេឡង់ នៅក្នុងដំណើរឆ្លើយតបមួយ ចំពោះទីក្រុង Wellington ដែលបានផ្អាកសន្ធិសញ្ញាធ្វើបត្យាប័ន ដែលមានស្រាប់ ជាមួយទីក្រុងហុងកុង។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការ បរទេសចិន លោក វ៉ាង វែនប៊ីន បានធ្វើការប្រកាសនូវសេចក្តីសម្រេចចិត្តនេះ នៅក្នុងសន្និសីទកាសែត ប្រចាំថ្ងៃមួយ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្ដាហ៍មុននេះ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសនូវែលសេឡង់ លោក Winston Peters បាននិយាយយ៉ាងដូច្នេះថា “ប្រទេសនូវែលសេឡង់ នឹងមិនអាចទុកចិត្ត បានតទៅទៀតថា ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ របស់ទីក្រុងហុងកុង ទទួលបានភាពឯករាជ្យគ្រប់គ្រាន់ ពីប្រទេសចិន”៕
ប្រែសម្រួល៖ប៉ាង កុង

To Top