ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បដិសេធការចោទប្រកាន់ថា បានជ្រៀតជ្រែក ការបោះឆ្នោតរបស់អាមេរិក

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់បានចេញ មកបដិសេធការចោទប្រកាន់ ថ្មីមួយទៀតថាខ្លួនគឺជាអ្នកដែលបានព្យាយាម និងបានជ្រៀតជ្រែក នូវការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងឈានមកដល់ នាពេលខាងមុខនេះ។

ការប្រកាសឆ្លើយតប ដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យនៃក្រសួងការបរទេសអ៊ីរ៉ង់លោក Abbbas Mousavi ដោយលោកបានបញ្ជាក់ថា ការលើកឡើងមួយនេះគឺជា រឿងដែលមិននឹកស្មានទាល់តែសោះជាពិសេស នៅមុនពេលដែលការបោះឆ្នោត អាមេរិកកាន់តែកៀកមកដល់ ទៅហើយនោះ។

លោកបានបន្តយ៉ាងច្បាស់ៗថា អ្វីដែលអ៊ីរ៉ង់កំពុងយកចិត្តទុកដាក់នៅពេលនេះគឺជា គោលនយោបាយ របស់គណបក្សទាំងឡាយ នៅសហរដ្ឋអាមេរិក និងជាពិសេសអាកប្បកិរិយា និងអន្តរាគមន៍របស់ពួកគេជាមួយអ៊ីរ៉ង់ប៉ុណ្ណោះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top