ព័ត៌មានអន្តរជាតិ

លោក ត្រាំ ចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ទាមទារឱ្យក្រុមហ៊ុន ByteDance លក់ប្រតិបត្តិការ TikTok ឱ្យអាមេរិក ក្នុងរយៈពេល ៩០ថ្ងៃ

រទេស៖ មុននេះក្រុមហ៊ុន Microsoft បានធ្វើការចរចាលើការទិញ TikTok ដែលអាចកើតមាន បន្ទាប់ពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានប្រកាសការសម្រេចហាមឃាត់កម្មវិធីវីដេអូដែលគ្រប់គ្រងដោយជនជាតិចិនមួយនេះ ជុំវិញការព្រួយបារម្ភថា វាបង្កការគំរាមកំហែងដល់សន្តិសុខជាតិ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រោយមក ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដែលទាមទារឱ្យក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុននៅពីក្រោយកម្មវិធីវីដេអូ TikTok លក់ប្រតិបត្តិការក្រុមហ៊ុន TikTok ឱ្យអាមេរិកក្នុងរយៈពេល ៩០ ថ្ងៃ។

បទបញ្ជានោះ គឺបានឱ្យដឹងថា “ដើម្បីឱ្យមានប្រសិទ្ធិភាពលើការបញ្ជាទិញនេះមិនឱ្យយឺតជាង 90 ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃការបញ្ជាទិញនេះទេ លើកលែង តែកាលបរិច្ឆេទបែបនេះ ត្រូវបានពន្យារពេល ក្នុងរយៈពេលមិនលើសពី 30 ថ្ងៃលើលក្ខខណ្ឌជាលាយលក្ខណ៍អក្សរ ដូចជាគណៈកម្មាធិការ វិនិយោគបរទេស នៅសហរដ្ឋអាមេរិក (CFIUS) អាចនឹងដាក់ចេញដោយក្រុមហ៊ុន ByteDance ក្រុមហ៊ុនបុត្រសម្ព័ន្ធសាខានិងម្ចាស់ភាគហ៊ុនចិន ត្រូវដកហូតផលប្រយោជន៍និងសិទ្ធិទាំងអស់នៅក្នុង៖ រាល់ទ្រព្យសម្បត្តិ ឬរូបីយវត្ថុអរូបី និងអរូបីយនៅកន្លែងណា ដែលបានប្រើដើម្បីបើកដំណើរការ ឬគាំទ្រប្រតិបតិ្តការរបស់ ByteDance នៃពាក្យសុំ TikTok នៅសហរដ្ឋអាមេរិក ដូចដែលបានកំណត់ដោយគណៈកម្មាធិការនេះ”។

សូមជម្រាបថា កម្មវិធីវីដេអូ TikTok បាននឹងកំពុងប្រឈមមុខនឹង សម្ពាធនៅក្នុងសហរដ្ឋអាមេរិក ចំពេលមានការព្រួយបារម្ភថា វាអាចបង្កការគំរាមកំហែងដល់សន្តិសុខជាតិ ដែលជានេះ ការចោទប្រកាន់មួយ ដែលលោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីនៅក្នុងបទបញ្ជាប្រតិបត្តិរបស់លោក៕

ប្រែសម្រួលៈ ណៃ តុលា

To Top