ព័ត៌មានអន្តរជាតិ

យន្តហោះប្រតិកម្ម០២គ្រឿង របស់រុស្ស៊ី ហោះស្ទាក់យន្តហោះ ទម្លាក់គ្រាប់បែករបស់អាមេរិក នៅសមុទ្របាល់ទិក

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ថា ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃសៅរ៍នេះថា យន្តហោះប្រតិកម្មចំនួន០២គ្រឿងរបស់ប្រទេសរុស្ស៊ី បានហោះស្ទាក់យន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ដែលបានហោះរំលងពីលើដែនសមុទ្របាល់ទិក (Baltic Sea)កាលពីថ្ងៃសុក្រ ។

ក្រសួងបានឲ្យដឹងថា កាលពីថ្ងៃសុក្រ ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសរុស្ស៊ី បានចាប់យកគោលដៅអាកាសដែលនៅជិតព្រំដែនរបស់ប្រទេសរុស្ស៊ី ដែលបានហោះរំលងលើដែនសមុទ្រនៃសមុទ្របាល់ទិករបស់ខ្លួន ហើយយន្តហោះវាយប្រហារ Su-27 ចំនួន០២គ្រឿងបានហោះឡើងដើម្បីឆ្លើយតបនឹងការហោះហើរនេះ ។

ក្រសួងបានឲ្យដឹងថា ក្រុមនាវឹករបស់យន្តហោះរុស្ស៊ី បានហោះគៀកនឹងគោលដៅដែនអាកាស និងបានកំណត់អត្តសញ្ញាណយន្តហោះទម្លាក់គ្រាប់បែក B-52H ដែលជាកម្មសិទ្ធិរបស់យោធាដែនអាកាសសហរដ្ឋអាមេរិក នៅក្នុងគម្លាតមួយសុវត្ថិភាព ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top