ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន បាញ់គ្រាប់រ៉ុកកែត ទៅលើប្រទេសអ៊ីស្រាអែល ក្នុងអំឡុងពិធីចុះហត្ថលេខា នៅសេតវិមាន

បរទេស៖ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន បានបាញ់គ្រាប់រ៉ុកកែតចេញពីតំបន់ហ្គាហ្សា ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ធ្វើឲ្យមនុស្សពីរនាក់រងរបួស កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ស្របពេលដែលអ៊ីស្រាអែលនិងប្រទេសអារ៉ាប់នៅឈូងសមុទ្រពីរទៀត បានចុះហត្ថលេខាកិច្ចព្រមព្រៀងធ្វើចំណងមិត្តភាពឲ្យមានភាពប្រក្រតី នៅឯសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន។ 

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា នៅពេលភ្លាមៗនេះ នៅមិនទាន់មានការចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារចេញពីទឹកដីដែលពួកឥស្លាមហាម៉ាស់កាន់កាប់នោះទេ។ 

គួរបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីន ដែលស្វះស្វែងកសាងប្រទេសឯករាជ្យមួយ នៅក្នុងតំបន់ West Bank  និងតំបន់ហ្គាហ្សានោះ ចាត់ទុកកិច្ចព្រមព្រៀងសម្របសម្រួលដោយសហរដ្ឋអាមេរិក រវាងប្រទេសអ៊ីស្រាអែលនិងសហភាពរ៉ាប់រួមនិងបារ៉ែន ថាជាទង្វើក្បត់នឹងបុព្វហេតុរបស់ពួកគេ៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top
×