ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ប្ដេជ្ញាបន្ដកិច្ច សហប្រតិបត្ដិការជាមួយចិន ដើម្បីការពារសង្គមនិយម

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា  មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាថានឹងអភិវឌ្ឍទំនាក់ទំនងប្រទេសរបស់លោកជាមួយចិននិងគាំទ្រកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការពារសង្គមនិយម។

ការសន្យាចុងក្រោយរបស់លោកគីម ជុងអ៊ុន បានធ្វើឡើងនៅក្នុងលិខិតមួយផ្ញើជូនប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដែលមុននេះបានផ្ញើសារអបអរសាទរក្នុងខួបលើកទី៧២ នៃការបង្កើតប្រទេសកូរ៉េខាងជើង។

លោក គីម ជុងអ៊ុន នៅក្នុងសាររបស់លោកបានសម្តែងការថ្លែងអំណរគុណយ៉ាងស្មោះក្នុងនាមគណបក្សពលករកូរ៉េ និងរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងជើងទាំងអស់ និងក្នុងនាមលោកផ្ទាល់ទៅកាន់អគ្គលេខាធិការ សម្រាប់ការអបអរសាទរដ៏កក់ក្តៅ និងបំណងប្រាថ្នាដ៏ល្អបំផុតក្នុងឱកាស ខួបលើកទី ៧២ នៃការបង្កើតកូរ៉េខាងជើង៕

ដោយ ឈូក បូរ៉ា

To Top