ព័ត៌មានអន្តរជាតិ

អាមេរិក មានឆន្ទៈចង់សហការជាមួយ ជប៉ុន នៅពេលដែលខ្លួន កំពុងរង់ចាំនាយករដ្ឋមន្រ្តីថ្មី

វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនកំពុងយកចិត្តទុកដាក់លើដំណើរការរបស់ប្រទេសជប៉ុន ក្នុងការជ្រើសរើសអ្នកស្នងតំណែងពីលោកនាយករដ្ឋមន្រ្តីលោក ស៊ីនហ្សូ អាបេ ដែលបានលាឈប់ហើយថា ខ្លួនចង់បន្តកិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ និងពិភពលោកជាច្រើន។

 អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខណៈដែលរំលឹកឡើងវិញនូវការកោតសរសើររបស់សហរដ្ឋអាមេរិកចំពោះការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំរបស់លោកអាបេ ក្នុងការយកឈ្នះសម្ព័ន្ធមិត្តទ្វេភាគីនេះ យើងកំពុងឃ្លាំមើលដំណើរការនៃការជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

មហាអំណាចសហរដ្ឋអាមេរិក កំពុងសម្លឹងរកការពង្រឹងចំណងមិត្តភាពជាមួយប្រទេសជប៉ុនដូចដែលលោកស៊ូហ្គា បានកំណត់នូវភាពជោគជ័យក្នុងការជំនួសតំណែងរបស់លោកអាបេ។

 មន្ត្រីរូបនោះបានអះអាងជាថ្មីដោយចាត់ទុកសម្ព័ន្ធមិត្តនេះថា  ជាមូលដ្ឋានគ្រឹះនៃសន្តិភាពសន្តិសុខ និងវិបុលភាពនៅក្នុងតំបន់ឥណូ-ប៉ាស៊ីហ្វិក៕

ដោយ ឈូក បូរ៉ា

To Top